(ភ្នំពេញ)៖ អ្នកជំនាញផលិតរថយន្ដម៉ាក Jaguar ប្រាប់ឲ្យដឹងថា រថយន្ដ JAGUAR F-PACE ដែលជាប្រភេទរថយន្ដ SUV លើកដំបួងរបស់ខ្លួន មិនត្រឹមតែត្រូវបានរចនា ឡើងជាលក្ខណៈបែប រថយន្ដស្ព័រ ដ៏ស្រស់សង្ហាតែប៉ុណ្ណោះនោះទេ ប៉ុន្ដែថែមទាំងប្រពន្ធ័ផ្នែកខាងក្រោម របស់រថយន្ដមួយនេះ ត្រូវបានបំពាក់ជាមួយ នឹងបច្ចេកវិទ្យាទំនើបជាច្រើន ដែលជាហេតុធ្វើឲ្យវា មានសមត្ថភាពខ្លាំងឈានមុខគេ ក្នុងការបើកបរគ្រប់ ស្ថានភាពផ្លូវទាំងអស់ ដូចជាផ្លូវភក់ ខ្សាច់ ព្រិល ទួល និងផ្លូវដែលមានលក្ខណៈកោងខ្លាំង ឫបត់បែនច្រើនកន្លែង ជាពិសេសវាសាកសមបំផុត សម្រាប់ស្ថានភាពនៅប្រទេសកម្ពុជាយើង។
JAGUAR F-PACE មានបំពាក់ប្រព័ន្ធបូមមុខ ជាប្រភេទ Double Wishbone ជាបច្ចេកវិទ្យាចុងក្រោយ និងឈានមុខគេ ដែលអាចបង្វិលកង់ទាំងបួន ឲ្យដំណើរការផ្សេង។ ភាពវ័យឆ្លាតរបស់រថយន្ដមួយនេះ គឺវាអាចបែងចែកកម្លាំងបង្វិល របស់កង់នីមួយៗផ្សេងៗគ្នា ទៅតាមស្ថានភាពផ្លូវផ្សេងៗទាំងអស់ (90% - 10%) ដូច្នេះហើយវានៅតែធ្វើឲ្យរថយន្ដ អាចបន្ដដំណើរទៅមុខបាន យ៉ាងងាយស្រួល មិនថាផ្លូវភក់ ឬរអិលយ៉ាងក៏ដោយ។
Double Wishbone មិនមានបំពាក់នៅ លើរថយន្តប្រភេទ SUV ដទៃទៀតទេ ដែលជាទូទៅវា ត្រូវបានបំពាក់លើតែរថយន្ដប្រណាំង ឫរថយន្ដ ស្ព័រ តែប៉ុណ្ណោះ សម្រាប់ជួយឲ្យរថយន្ដមានលំនឹង និងមិនហើបកង់របស់រថយន្ដ នៅពេលដែលរថយន្ដបើកក្នុង ល្បឿនលឿនលើផ្លូវកោងខ្លាំង។ អ្វីដែលពិសេស
រថយន្ដ SUV មួយនេះ ត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធបូមមុខ Double Wishbone ផងដែរ។
ព័តមានលម្អិតពីរថយន្តប្រណិត Jaguar និង Land Rover នៅមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
សូមទំនាក់ទំនង: 023 888-811 / 070 999-111 | http://www.jaguarcambodia.com