(ភ្នំពេញ)៖ នៅក្នុងជំនួបពិសេសពិភាក្សារវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក រ៉ូឌ្រហ្គោ ឌូតឺតេ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ រដ្ឋាភិបាលកម្ពុជា-ហ្វីលីពីន បានយល់ព្រមចុះកិច្ចព្រមព្រៀងចំនួន៤ជាមួយគ្នា ដើម្បីពង្រឹកកិច្ចសហប្រតិបត្តិការលើវិស័យទាំងនោះ។
អនុស្សារណៈនៃការយោគយល់គ្នាទាំង៤នោះ រួមមាន៖
១៖ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលចុះហត្ថលេខារវាងលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។
២៖ អនុស្សារណៈនៃកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ដែលចុះហត្ថលេខាដោយ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន។
៣៖ អនុស្សារណៈនៃកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកីឡា ដែលចុះហត្ថលេខាដោយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន។
៤៖ ការអនុវត្តកម្មវិធីនៃកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ដែលចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង រដ្ឋមន្រ្តីទេសចរណ៍ហ្វីលីពីន៕