(ភ្នំពេញ)៖ មហាព្រឹត្តិការណ៍ពានរង្វាន់ហ្វូតសាល រដូវកាលទី២ «Ganzberg Futsal Cup 2017» នឹងត្រលប់មកវិញ ជាមួយទឹកប្រាក់១ម៉ឺនដុល្លារ។

ក្រុមបាល់ទាត់ដែលមានចំណាប់អារម្មណ៍ ប្រញាប់ចូលរួមចុះឈ្មោះ ឲ្យបានរួសរាន់មុនវគ្គជម្រុះ ដើម្បីប្រកួតប្រជែងមកកាន់វគ្គ៣២ក្រុម «Ganzberg Futsal Cup 2017» រដូវកាលថ្មីនឹងចាប់ផ្តើម ធ្វើការជម្រុះនៅថ្នៃទី១៧-១៨ ខែធ្នូ ឆ្នាំ២០១៦ នៅទីលានបាល់ទាត់ Premium Sport Club, ថ្ងៃទី ២៤-២៥ ខែធ្នូ២០១៦ នៅទីលានបាល់ទាត់ Real Soccer, ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និង១ ខែមករា ឆ្នាំ២០១៧ នៅទីលានបាល់ទាត់ Futaba Soccer Club, ថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០១៧ នៅទីលានបាល់ទាត់ Down Town Sport Club។  

ពាក្យសុំចូលរួមប្រកួត មានដាក់លក់នៅទីលានបាល់ទាត់ Premium Sport Club, Real Soccer, Futaba Soccer Club, Down Town Sport Club។ សម្រាប់ព័ត៌មានបន្ថែម អាចទំនាក់ទំនងតាមលេខទូរស័ព្ទ 012 927 206 / 010 607 086៕