(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៦នេះ កម្លាំងនគរបាល និងកម្លាំងអាវុធហត្ថទូទាំងប្រទេសកម្ពុជា បានចុះបង្ក្រាបជនសង្ស័យ ពាក់ព័ន្ធបទល្មើសគ្រឿងញៀនបានដល់ទៅ ជិត១ម៉ឺននាក់ ដោយបានរឹបអូសថ្នាំញៀនបាន ជិត២០០គីឡូក្រាមននេះបើតាមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនសម្រាប់៦ខែ ឆ្នាំ២០១៧ ខាងមុខ។
ផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់រាជរដ្ឋាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «និន្នាការចរាចរ និងជួញដូរគ្រឿងញៀន មិនទាន់មានការថយចុះនៅឡើយទេ ជាក់ស្ដែង ក្នុងឆ្នាំ២០១៦នេះ នគរបាល និងកងរាជអាវុធហត្ថ បង្ក្រាបបាន ៤,១៩១ករណី (បទល្មើសប្រើប្រាស់ ១,១១២ករណី), ចាប់បានជនសង្ស័យសរុប ៩,៨០២នាក់ (អ្នកប្រើប្រាស់គ្រឿងញៀន ៣,៦១១នាក់), និងរឹបអូសគ្រឿងញៀន ជាង១៧៥.៧៩៦គីឡូក្រាម»។
របាយការណ៍ដដែល បានបន្តថា កត្តាទាំងនេះធ្វើឲ្យការប្រើប្រាស់គ្រឿងញៀន មានការកើនឡើង និងមានការរីករាលដាលគួរឲ្យបារម្ភ ពីទីក្រុងរហូតដល់ជនបទតំបន់ដាច់ស្រយាលមួយចំនួន បើតាមតួលេខនៃការធ្វើសម្រង់អ្នកញៀនគ្រឿងញៀន មានចំនួន «១៨,៥៥៤នាក់» កើនឡើង ៤,២៤២នាក់ ស្នើនឹង ២៩.៦៣ភាគរយ៕
សូមអានខ្លឹមសារលម្អិត ក្នុងផែនការស្ដីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ របស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖