Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្រ្តីកាំកុងត្រូលខេត្តសៀមរាប បន្តចុះពិនិត្យទំនិញនៅផ្សាររលួស រកទំនិញខូចគុណ និងហួសកាលបរិច្ឆេទ

14-12-2016 12:20

(សៀមរាប)៖ សាខាកាំកុងត្រូលខេត្តសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានបន្តចុះទីផ្សារ ស្ថិតនៅផ្សាររលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីពិនិត្យគុណភាព លើផលិតផលម្ហូបអាហារ និងផលិតផលកំប៉ុង និងដប ដែលកំពុងដាក់តាំងលក់នៅផ្សាររលួស ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

មន្រ្តីជំនាញកាំកុងត្រូល បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំងលក់នៅតាម បណ្តាតូបមួយចំនួន រួមមាន អំបិលអ៊ីយ៉ូត សរសៃគុយទាវ ស្ករត្នោត ស្ពៃជ្រក់ សណ្តែកបណ្តុះ សាច់ក្រក ប្រហុក ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក និងណែមធ្វើពី សាច់ត្រីរួចមក ជាលទ្ធផល គឺអំបិលមានអ៊ីយ៉ូតល្អ ហើយក៏ពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ ដូចជា Borax, Formalin, Salicylic Acid និង Sodium Hydrosulfite នៅក្នុងផលិតផលម្ហូបអាហារ ទាំងនោះឡើយ។

ដោយឡែកចំពោះការពិនិត្យមើលលើផលិតផលកំប៉ុង និងដបដែលកំពុងដាក់តាំងលក់នោះវិញ ប្រសិនបើក្រុមការងារបានពិនិត្យរកឃើញមាន ទំនិញមួយចំនួន ហួសកាលបរិច្ឆទ ប្រើប្រាស់ហើយក្រុមការងារបានធ្វើកំណត់ហេតុ និងដកហូតយកមករក្សាទុកដើម្បីសុំគោលការណ៏កំទេចចោលនៅពេលក្រោយ។

បន្ថែមពីនេះ ក្រុមកាងារ ក៏បានចែកផ្សាយនូវ រូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាក ដែលបណ្តាលមកពី ការដាក់លាយសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារ។

ទន្ទឹមនឹងការចែកផ្សាយនោះដែរ ក្រុមកាងារក៏បានឆ្លៀតឱកាស កោតសរសើរដល់អាជីវករ ក្នុងផ្សាររលួសនេះ ដែលរក្សាបាននូវទំលាប់ មិនបន្ថែមសារធាតុគីមី ហាមឃាត់ចូលទៅក្នុង ម្ហូបអារហារដែលជាការជួយដល់ ការថែរក្សាសុខភាពខ្លួនឯងផង និងសុខភាពប្រជាពលរដ្ឋអ្នកបរិភោគផង ៕