វិធានការក្តៅ! អភិបាលខេត្តកំពង់ស្ពឺ ចុះកាត់ទ្រុងរថយន្ត និងប្រើប្រាស់ឯកសារមិនត្រឹមត្រូវ (Video Inside)
14-12-2016 12:11
(កំពង់ស្ពឺ)៖ ដោយទទួលបានការណែនាំឲ្យអនុវត្តនូវវិធានក្តៅ ចំពោះម្ចាស់យានយន្តគ្រប់ប្រភេទ ដែលធ្វើចរាចរណ៍លើផ្លូវជាតិ ក្នុងនោះរថយន្តលើសទម្ងន់ តទ្រុងខុសបច្ចេកទេស និងប្រើប្រាស់ឯកសារក្លែងបន្លំជាដើមនោះ អភិបាលខេត្តកំពង់ស្ពឺ លោក វីុ សំណាង បានបញ្ជាឲ្យមន្រ្តីជំនាញចុះធ្វើការងារនេះជាបន្ទាន់។
ប្រតិបត្តិការនេះ ត្រូវបានដឹកនាំដោយលោក សរ សុពុទ្ធត្រា អភិបាលរងខេត្តកំពង់ស្ពឺ និងមន្ទីរសាធារណការខេត្ត និងមានការចូលរួមពីលោក ហុង ចាន់សុខា នាយការិយាល័យចរាចរណ៍ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបដែរ។
ជាក់ស្តែង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមការងារខាងលើ បានចុះអនុវត្តទៅលើម្ចាស់រថយន្ត ដែលមិនព្រមអនុវត្ត ចំពោះសារាចរណែនាំជាច្រើនគ្រឿង ដើម្បីកាត់ទ្រុង កាត់សាក់ស៊ី ថែមទាំងមានការបកស្លាកលេខណា ដែលធ្វើឡើងផ្ទុយពីច្បាប់ផងដែរ។
លោក សរ សុពទ្ធត្រា ជាតំណាងលោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានអំពាវនាឲ្យពលរដ្ឋ និងក្រុមហ៊ុនដែលមានរថយន្ត ត្រូវគោរពគោលការណ៍ច្បាប់ចរាចរផ្លូវគោក ឲ្យបានខ្ជាប់ខ្ជូនផងដែរ៕