(ភ្នំពេញ)៖ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ក្រុមហ៊ុនស្មាតហ្វូនឈានមុខ Huawei បានបង្ហាញនូវវត្តមាន ស្មាតហ្វូនស៊េរីថ្មី Huawei GR5 ឆ្នាំ ២០១៧ បំពាក់កាមេរ៉ាភ្លោះ ជាផ្លូវការ មានតម្លៃត្រឹមតែ ២៦៩ ដុល្លារតែប៉ុណ្ណោះនៅលើទីផ្សារកម្ពុជា។

ស្មាតហ្វូនស៊េរីថ្មី Huawei GR5 2017 សម័យនិយមស្មាតហ្វូនកាម៉េរ៉ាភ្លោះ ត្រូវបានដាក់សម្ពោធ នៅ​សណ្ឋាគារ Sun and Moon Urban Hotel ជាន់ទី៩ Skybar & Swimming Pool: Cloud 9 ដែលមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។

មិនខុសពីស៊េរីមុនរបស់ខ្លួន ស្មាតហ្វូន ស៊េរីថ្មី Huawei GR5 ឆ្នាំ២០១៧ មានរូបរាង រចនាទំនើបថ្លៃថ្នូរ តួស្រោបដោយលោហធាតុ ពិសេស មាំ ធន់ ស្តើង ស្រាល គែមកោង ពេញដោយប្រណីតភាព ដ៏ទាក់ទាញ និងបច្ចេកវិទ្យាទំនើប ឈានមុខជាងគូប្រជែងរបស់ខ្លួន សូម្បីតែប្រភេទទូរស័ព្ទដៃថ្លៃៗក៏ដោយ។ លើសពីនេះទៀត Huawei GR5 ស៊េរីថ្មីឆ្នាំ២០១៧នេះ ជាដំណើរវិវឌ្ឍន៍ដ៏អស្ចារ្យ លើសអ្វីដែលធ្លាប់មានពីមុនមក ដោយឥឡូវនេះវាមានល្បឿនលឿន ជាមួយនឹង រ៉េមទំហំ 3G រ៉ូមទំហំ 32G CPU Kirin 655, Octa-Core ថ្មកាន់ភ្លើងបានយូរទំហំ 3,340mAh មានកាមេរ៉ាភ្លោះ បំពាក់មុខងារកាម៉េរ៉ាអាជីព អាចកែកម្រិត ISO, S, EV, AF, AWB បច្ចេកវិទ្យាស្កេនក្រយ៉ៅដៃទំនើបចុងក្រោយជំនាន់ទី៣ អេក្រង់ទំហំ 5.5” Full HD ពណ៌ធម្មជាតិ ភ្លឺ ច្បាស់ កម្រិតខ្ពស់ និង ភ្ជាប់នូវមុខងារការពារភ្នែកដំបូងគេបង្អស់ ក្នុងទីផ្សារស្មាតហ្វូន ដែលអតិថិជនគ្រប់រូប អាចមានលទ្ធភាពជាវប្រើបាន។

ជាមួយនឹងកាមេរ៉ាក្រោយ ១២មេហ្គាភិកសែល និងកាមេរ៉ាក្រោយមួយទៀត ២មេហ្គាភិកសែល ដំណើការជាមួយគ្នាលើមុខងារ autofocus ត្រឹមតែ 0.3 វិនាទី របស់Huawei GR5 2017 ស៊េរីថ្មី នឹងធ្វើឲ្យអ្នកប្រើប្រាស់អាចថត លក្ខណៈច្បាស់មុខព្រឹលក្រោយ (Blur background រឺ ដេហ្វ អោហ្វ ហ្វៀល (Depth of field) បានយ៉ាងល្អ បង្កើតបាននូវរូបភាពបញ្ឈរ និងរូបភាពឆ្ងាយៗប្រភេទ Bokeh យ៉ាងស្រស់ស្អាត ដែលកាមេរ៉ាកញ្ចក់កែវ (Camera Len) មួយថតមិនបាន។ កាមេរ៉ាមុខ កម្រិត៨មេហ្គាភិកសែលមានវិសាលភាពថតរូបបានច្បាស់ ស្រស់ស្អាតល្អ គ្រប់ពេលវេលាជំរុញដល់យុគសម័យថ្មីនៃការថត Selfie ជាទីពេញចិត្ត តាមរយៈមុខងារ Beauty Mode និង Auto Make-up Mode។ ក្រៅពីនេះ កាមេរ៉ាមុខក៏អាចថតវីដេអូកម្រិត 1080p ចាប់យករូបភាពវីដេអូ Selfie សប្បាយៗនិងរស់រវើក ដែលអាចឲ្យអ្នកប្រើប្រាស់ និងមិត្តភក្តិបញ្ចេញសកម្មភាពដែលខ្លួនពេញចិត្ត។

មានប្រសាសន៍ទៅកាន់អ្នកសារព័ត៌មាននៅក្នុងពិធីបង្ហាញវត្តមានផ្លូវការនេះ លោក ថង សារី ប្រធានគ្រប់គ្រងផ្នែកចែកចាយ Huawei ស្មាតហ្វូនប្រចាំកម្ពុជាបានបញ្ជាក់ថា ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី Huawei GR5 ឆ្នាំ ២០១៧ នេះ គឺជាការឆ្លើយតបទៅនឹងតម្រូវការដ៏លើសលុប របស់អតិថិជន សម្រាប់ស្មាតហ្វូនដែលមានតម្លៃសមរម្យ ផ្ដល់នូវប្រសិទ្ធភាពការងារ ការកម្សាន្ត និងបទពិសោធថតរូបឈានមុខគេ ជាមួយកាមេរ៉ាភ្លោះដ៏ទំនើប។ Huawei GR5 2017 ពិតជាស្មាតហ្វូន ពេញនិយមបំផុតសម្រាប់ពិភពលោក ដែលជាសម័យនិយមស្មាតហ្វូនកាមេរ៉ាភ្លោះ។

«សម្រាប់កម្ពុជា ការ​បើកកម្មវិធីកម្ម៉ង់ទុកមុន សម្រាប់ Huawei GR5 2017 របស់យើង ត្រឹមតែរយៈពេលជាង ១សប្តាហ៏សោះ យើងទទួលបានការកក់ទុកមុនពីសំណាក់អតិថិជន ប្រមាណជាង ៤០% នៃ Stock សរុប។ Huawei GR5 2017 គឺជាការបញ្ជាក់ពីការប្ដេជ្ញាចិត្ត ទាំងគុណភាពនិងតម្លៃសមរម្យរបស់យើងចំពោះអតិថិជន ដែលពួកគាត់ពិតជាមានសារៈសំខាន់បំផុត សម្រាប់ពួកយើង។»

ទូរស័ព្ទស្មាតហ្វូនស៊េរីថ្មី Huawei GR5 ឆ្នាំ ២០១៧ នឹងមានលក់នៅគ្រប់ហាងទូរស័ព្ទទាំងអស់ ២៥ ខេត្តក្រុង ក្នុងតម្លៃដ៏ភ្ញាក់ផ្អើលគឺ ២៦៩ ដុល្លារ ចាប់ពីថ្ងៃនេះតទៅ រួមជាមួយប្រូម៉ូសិនពិសេស​ថែមជូន​​ Original Huawei Bluetooth Speaker ឮច្បាស់ តម្លៃប្រមាណ ៦០ ដុល្លារ និង Back Cover ការថែមជូននេះគឺផ្តល់ជូនរហូតមានការកែប្រែពីក្រុមហ៊ុន។ សូមអញ្ជើញរួសរាន់ឡើង ស្តុក និងកាដូមានកំណត់!