Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គណៈកម្មាធិការកណ្តាល កាកបាទក្រហមកម្ពុជា៖ ‌‌‌‌«សូមបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេព្តាថែរក្សាមាតុភូមិកម្ពុជា សូមប្រទានពរប្រោះព្រំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត»

14-12-2016 11:51

(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ជំនួសឲ្យគណៈកម្មាធិការកណ្តាល មន្ត្រី អ្នកស្ម័គ្រចិត្ត និងយុវជននៃកាកបាទក្រហមកម្ពុជាទាំងអស់ សូមចូលរួមអបអរសាទរ និងគោរពជូនសព្ទសាធុការពរ ប្រកដោយមនោសញ្ចេតនា គោរពស្រឡាញ់ និងកតញ្ញុតាធម៌ យ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសទិវាចម្រើនជន្មាយុ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្នុងសារលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល បានសរសេរថា «ក្នុងទិវាចម្រើនជន្មាយុដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត លើកហត្ថអញ្ជលីបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ ព្រមទាំងបារមីវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេព្តាថែរក្សាមាតុភូមិកម្ពុជា សូមលោកប្រទានពរ ប្រោះព្រំ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មហាឧបាសិកា ប៊ុន ស៊ាងលី ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល៖