Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រី សុខ អាន៖ «សូមជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយកាយពល រឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លា សុខភាពល្អបរិបូរណ៍»

14-12-2016 11:39

(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើសារលិខិតអបអរសាទរ និងជូនពរចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសទិវាខួបចម្រើនជុន្មាយុ គម្រប់៦២ឈានចូល ៦៣ឆ្នាំ សូមឲ្យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកដោយកាយពល រឹងមាំខ្លាំងក្លា បញ្ញាញាណភ្លឺថ្លាត្រចះត្រចង់ សុខភាពល្អបរិបូរណ៍ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឲ្យទទួលបាននូវផលផ្លៃផ្កាដ៏ត្រចេះត្រចង់ថ្ម ធំធេងថែមទៀត។

ក្នុងសារលិខិតរបស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន បានសរសេរថា៖ «ឆ្លៀតក្នុងឱកាសដ៏មង្គលសួស្តីសិរីភិរម្យនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី សូមលើកហត្ថប្រណម្យបួងសួង ដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ឬទ្ធិតេជបារមី ព្រះឥន្ទ ព្រះព្រហ្ម គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី សូមតាមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំ ប្រទាននូវសព្ទសាធុការពរជ័យ គ្រប់ប្រការ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោនាយករដ្ឋមន្ត្រី បុត្រាបុត្រី បុត្រប្រសារ និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមបានជួបប្រទះតែនឹងពុទ្ធពរ ទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ជាភិយ្យោភាពតរៀងទៅ»

ខាងក្រោមនេះ ជាសារលិខិតជូនពរ របស់លោកឧបនាយករដ្ឋមន្ត្រី សុខ អាន ផ្ញើជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត៖