Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងរ៉ែ នឹងធ្វើសន្និសីទសារព័ត៌មាន នៅរសៀលថ្ងៃស្អែក ក្រោយចូលបំភ្លឺជូនសភា

14-12-2016 11:36

(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល បានប្រកាសថា ខ្លួននឹងរៀបចំសន្និសីទសារព័ត៌មានមួយ ជុំវិញការឆ្លើយបំភ្លឺជូនគណៈកម្មការទី១០ នៃរដ្ឋសភា ស្ដីពី «តួលេខនាំចេញខ្សាច់ទៅប្រទេសសិង្ហបុរី» ដែលធ្វើឡើងនៅទីស្ដីការក្រសួងរ៉ែ នៅម៉ោង៣៖០០រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ។

សូមបញ្ជាក់ថា លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នឹងដឹកនាំ សមាសភាពក្រសួងរ៉ែចំនួន៨រូប ចូលបំភ្លឺជូនគណៈកម្មការទី១០នៃរដ្ឋសភា នៅវេលាម៉ោង៨៖៣០នាទីព្រឹកស្អែក។

សមាសភាពទាំងនោះរួមមាន៖ ១. លោក ស៊ុយ សែម រដ្ឋមន្រ្តី, លោក ហូ វិចិត្រ រដ្ឋលេខាធិការ,លោក ឌិត ទីណា រដ្ឋលេខាធិការ, លោក ម៉េង សក្តិធារ៉ា រដ្ឋលេខាធិការ, លោក ហេង ចាន់ធួន អនុរដ្ឋលេខាធិការ, លោក ញឹក សុមេធ អនុរដ្ឋលេខាធិការ, លោក យស មុនីរ៉ាត់ អគ្គនាយកធនធានរ៉ែ, លោក ប៉េង ណាវុធ អគ្គនាយករងធនធានរ៉ែ និង លោក ហ៊ីង ទន់ ប្រធាននាយកដ្ឋានរ៉ែសំណង់៕