(ភ្នំពេញ)៖ សហគមន៍សេដ្ឋកិច្ចអាស៊ាន និង ចរន្តសកលភាវូបនីយកម្ម នាំមកនូវទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ ទីផ្សារពលកម្មកម្ពុជា។ ឱកាសគឺនៅពេលកម្លាំងពលកម្មកម្ពុជា អាចទាញអត្ថប្រយោជន៍បានច្រើនបំផុតពីនិន្នាការអន្តរជាតិនេះ។
បុគ្គលដែលមានជំនាញច្បាស់លាស់ តែងមានឱកាសកាន់តែទូលំទូលាយ ទាំងឱកាសទទួលបានការដំទ្បើងឋានៈតួនាទី និងប្រាក់បៀរវត្សរ៍ ព្រមទាំងឱកាសចូលរួមដោយស្មើមុខ ក្នុងឆាកអន្តរជាតិផង។
ជំនាញប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស ទាំងការនិយាយ និងការសរសេរ ប្រកបដោយវិជ្ជាជីវៈជាកត្តាគន្លឹះគោល សម្រាប់ជោគជ័យចំពោះបុគ្គលនិងស្ថាប័នរបស់ខ្លួន។ ជំនាញសំខាន់នេះនៅតែខ្វះខាតនៅទ្បើយ នៅក្នុងចំណោមកម្លាំងពលកម្មកម្ពុជាបច្ចុប្បន្ន។
វិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន ប្រកាសបើកវគ្គបណ្តុះបណ្តាលជំនាញពិសេសពីរគឺ៖ (១) ជំនាញសរសេរសម្រាប់ធុរកិច្ច និង (២)ជំនាញនិយាយជាសាធារណៈនិងធ្វើបទបង្ហាញ។ វគ្គសិក្សាទាំងពីរធ្វើទ្បើងជាភាសាអង់គ្លេសសុទ្ធ ដោយផ្តោតលើការអនុវត្តផ្ទាល់លើករណីសិក្សា ដើម្បីបំពាក់ជំនាញពិតប្រាកដមួយដល់សិក្ខាកាម។
វគ្គជំនាញសរសេរសម្រាប់ធុរកិច្ច ផ្តោតលើរបៀបសរសេរសារអេទ្បិចត្រូនិក លិខិតរដ្ឋបាល អនុស្សរណៈអន្តរការិយាល័យ កំណត់ហេតុប្រជុំ សេចក្តីប្រកាសព័ត៌មានរបាយការណ៍ និងសំណើគម្រោងជាដើម។
វគ្គជំនាញនិយាយជាសារធារណៈ និងធ្វើបទបទបង្ហាញ ផ្តោតលើបច្ចេកទេសទាំងខ្លឹមសារ និងការប្រើប្រាស់សម្លេង ការឈរ ការធ្វើចលនា និងការប្រើប្រាស់កែវភ្នែកព្រមទាំងវិធីសាស្រ្តរៀបចំសម្ភារ ឧបទ្ទេសនានាជាដើម។ ជាពិសេសវគ្គសិក្សានេះមានការប្រើប្រាស់វីដេអូ និងការថតវីដេអូពេលសិក្ខាកាមធ្វើបទបង្ហាញ និងការណែនាំកែលម្អជាក់ស្តែង លើចំណុចខ្វះខាតនានា។សិក្ខាកាមនឹងក្លាយជាអ្នកធ្វើបទបង្ហាញ ដែលមានជំនឿទុកចិត្តនិងមានភាពទាក់ទាញសម្រាប់អ្នកស្តាប់។
សិក្ខាកាមនឹងសិក្សាជាមួយអ្នកជំនាញ ដែលធ្លាប់ធ្វើការងារនេះ កម្រិតអន្តរជាតិនៅក្នុងស្ថាប័នអន្តរជាតិធំៗ ដែលមានបទពិសោធន៍ជាក់ស្តែង និងទេពកោសល្យខ្ពស់ក្នុងការផ្ទេរជំនាញ និងចំណេះដឹង។
ថ្នាក់សិក្សាមានសម្ភារ ឧបទ្ទេសគ្រប់គ្រាន់ រួមទាំងអ៊ិនធើណេតល្បឿនលឿន ដើម្បីអនុវត្តផ្ទាល់។ កម្មវិធី និងសម្ភារសិក្សាច្បាស់លាស់ និងត្រូវតាមតម្រូវការជាក់ស្តែង។
លោក ហួត សុខសុវណ្ណមនី អ្នកគ្រប់គ្រងផ្នែកបណ្តុះបណ្តាលជំនាញ នៅវិទ្យាស្ថានអន្តរជាតិកម្ពុជាអាស៊ាន លើកឡើងថា «បុគ្គលិកដែលមិនអាចសរសេរ និងនិយាយភាសាអង់គ្លេស បានត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈជាមួយដៃគូអន្តរជាតិ ប្រឈមនឹងការបាត់បង់ឱកាស ទទួលបានការផ្តល់សេចក្តីទុកចិត្ត ពីម្ចាស់អាជីវកម្មឬថ្នាក់ដឹកនាំស្ថាប័នឲ្យធ្វើជាតំណាង ឬបាត់បង់ឱកាសទទួលបានការដំទ្បើងតំណែង និងប្រាក់បៀរវត្សរ៍»។
លោកបានបញ្ជាក់ថា ក្រុមហ៊ុន និងអង្គការនានាចង់ប្រើប្រាស់កម្លាំងពលកម្មកម្ពុជា ជាងបរទេស ក្នុងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ប្រសិនបើគេអាចរកបុគ្គលិក ដែលមានសមត្ថភាពប្រហាក់ប្រហែលគ្នា។ ពួកគេមិនចង់ជ្រើសយកជនបរទេស ដើម្បីបម្រើការងារទេ ព្រោះត្រូវចំណាយច្រើន។ តែភាគច្រើន កម្លាំងពលកម្មកម្ពុជាយើងនៅខ្វះជំនាញច្បាស់លាស់។
ព័ត៌មានលម្អិតពីកម្មវិធីសិក្សានេះ អាចរកបានតាមតំណភ្ជាប់ខាងក្រោម៖ http://cam-asean.com/skills_training_courses/
ឬ ទំនាក់ទំនងតាមទូរស័ព្ទ 077 79 09 11 / 010 47 09 11 ។
វគ្គសិក្សាថ្មីបើកនៅថ្ងៃសៅរ៍ ទី១៧ និង ថ្ងៃអាទិត្យ ទី១៨ ខែធ្នូ ឆ្នាំ២០១៦៕