(ភ្នំពេញ)៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ ចាកចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ នៅម៉ោង១០៖២០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ។ នេះបើតាមការឱ្យដឹងពីមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ។
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ការដែលលោក កឹម សុខា អញ្ជើញទៅកាន់ប្រទេសថៃ នាពេលនេះ ដើម្បីពិនិត្យសុខាភាពមាត់-ធ្មេញតែប៉ុណ្ណោះ ហើយលោកទៅជាមួយកូនស្រីរបស់លោកផងដែរ៕