(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្អែកនេះ នឹងអញ្ជើញក្នុងកម្មវិធីរត់ប្រណាំង ដើម្បីសង្គមមួយគ្មានពិការភាព នឹងត្រូវធ្វើឡើងនៅពហុកីឡដ្ឋាន ជាតិអូឡាំពិក ដែលមានអ្នកចូលរួមប្រមាណជាង១,៥០០នាក់។

ពិធីរត់ប្រណាំងដើម្បីសង្គមមួយគ្មានពិការភាពនេះ ត្រូវបានរៀបចំដោយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ និងសហភាពសហព័ន្ធ យុវជនកម្ពុជា។

សូមទំនាក់ទំនងចុះឈ្មោះចូលរួមរត់ប្រណាំងដើម្បីលើកកម្ពស់សិទ្ធិ និងគាំទ្រជនពិការនៅកម្ពុជា លេខទូរស័ព្ទ៖ 077 355 666, 010 774 442, 012 732 185, 097 900 7377, 017​ 668 423៕