(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖០០ ព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រសួងសុខាភិបាល កំពុងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបំភ្លឺជុំវិញករណីពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីសប្តាហ៍មុន។
សន្និសីទនេះ ធ្វើឡើងនៅទីតាំងបន្ទប់ប្រជុំនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង របស់ក្រសួងសុខាភិបាល ដោយមាន លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ជាអ្នកឆ្លើយសំណួររបស់ក្រុមអ្នកសារព័ត៌មាន។
សូមបញ្ជាក់ថា នាថ្មីៗនេះ នៅស្រុកទឹកផុស ខេត្តកំពុងឆ្នាំងមានករណីពុលស្រាស បណ្តាលឱ្យមានប្រជាពលរដ្ឋ ១៥នាក់ស្លាប់បាត់បង់ជីវិត និងជាង៧០នាក់រងរបួស ក្អួតចង្អោរ រហូតត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។
ករណីនេះ សមត្ថកិច្ច និងតុលាការក៏បានចាប់ឃុំខ្លួនម្ចាស់ទីតាំងផលិតស្រាសម្នាក់ នៅក្នុងស្រុកទឹកផុសនេះ ដែលពាក់ព័ន្ធនឹងករណីពុលខាងលើផងដែរ។ សមត្ថកិច្ចបានរិះគន់ថា ម្ចាស់ទីតាំងនោះបានផលិតស្រាសគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ៕