(កំពត)៖ ផ្ទះប្រជាពលរដ្ឋអ្នកប្រកបរបរលក់គ្រឿង និងជួសជុលម៉ូតូ ត្រូវភ្លើងឆេះម៉ត់ដោយមិនដឹងមូលហេតុ គិតជាទឹកប្រាក់អស់ប្រមាណចំនួន៧ម៉ឺនដុល្លារនៅវេលាម៉ោង១២ពាក់កណ្តាលអាធ្រាត្រ ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុច ភូមិគោគវែង ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាសខេត្តកំពត ។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធានមន្ទីរយុត្តិធម៌(អហ)ខេត្តកំពត បានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ក្រុល សាត ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាងជួសជុល និងលក់គ្រឿងម៉ូតូ មានទីលំនៅភូមិ ឃុំ កើតហេតុខាងលើ។
លោកវរសេនីយ៍ទោបានបន្ថែមទៀតថា សម្ភារខូចខាត និងបាត់បង់ដោយសារភ្លើងឆេះនោះ រួមមាន៖ ផ្ទះឈើលាយដែកប្រក់សង្កសី ទំហំ១២×១៥ម៉ មួយខ្នង,រថយន្តកាមរីបាឡែន០១គ្រឿង និង គ្រឿងបន្លាស់ កង់ ម៉ូតូ នឹងសម្ភារ:ក្នុងផ្ទះទាំងស្រុង សរុបឋវិកាប្រមាណ ៧០.០០០$។
បច្ចុប្បន្ន កម្លាំងអាវុធហត្ថ បាន និងកំពុងសហការគ្នាជាមួយកម្លាំងនគរបាលជំនាញ ធ្វើការស្រាវជ្រាវរកមូលហេតុបង្កឲ្យកើតឆេះផ្ទះនេះហើយ៕