(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានផ្ញើសារលិខិតថ្លែងអំណរព្រះគុណដ៏ខ្ពស់ខ្ពស់ជាទីបំផុត ចំពោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារប្រទានពរជ័យ និងផ្កាស្រស់ល្អ១កន្ត្រកធំ ប្រកបដោយគន្ធពិដោរឈ្ងុយឈ្ងប់ ព្រមទាំងព្រះរាជទ្រព្យចំនួន ៥០០០ដុល្លារ ដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ ពីសម្តេចព្រះមហាក្សត្រី ក្នុងឱកាសទិវាខួបសំណើត របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦២ឆ្នាំ ឈានចូល ៦៣ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
ក្នុងសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំម្ចាស់សូមថ្លែងអំណរព្រះរាជគុណដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះព្រះរាជទានដ៏ឧត្តុង្គឧត្តមទាំងអស់ខាងលើនេះ។ ខ្ញុំម្ចាស់ចង់ចាំជានិច្ច នូវព្រះរាជគុណូបការៈដ៏ថ្លៃថ្លៃរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងប្រោសព្រះរាជទានដល់ខ្ញុំម្ចាស់ និងក្រុមគ្រួសារ ជាការលើកទឹកចិត្ត ដើម្បីខិតខំបម្រើជាតិមាតុភូមិ និងប្រជាជនកម្ពុជា»៕
ខាងក្រោមនេះ ជាសារលិខិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៖