Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត និង​លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម បើកកិច្ចប្រជុំ​ជាមួយមន្រ្តី ត្រៀមរៀបចំ​មហាសន្និបាត​អនុសំវច្ចរៈសង្ស ទូទាំងប្រទេស

13-12-2016 14:14

(ភ្នំពេញ) សម្តេចព្រះសុមេធាធិបតី នន្ទ ង៉ែត នាយកគណៈមហានិកាយ រួមជាមួយ លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃតី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ មានបើកអង្គប្រជុំពិសេសមួយ ដើម្បីរៀបចំកម្មវិធីមហាសន្និបាតអនុសំវច្ចរៈសង្ស នៅទូទាំងប្រទេសកម្ពុជា។

អង្គប្រជុំខាងលើនេះ ត្រូវបានប្រារព្ធឡើងនៅវត្តបុទុមវត្តី ដោយមានការចូលរួមពី ព្រះសង្ឃនាយករង និងថ្នាក់នាំក្នុងក្រសួងធម្មការមួយចំនួន ផងដែរ។

ក្នុងកិច្ចប្រជុំនោះ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា មហាសន្និបាតអនុសំវច្ចរៈសង្ស ទូទាំងប្រទេសនោះ នឹងប្រារព្ធធ្វើឡើងក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេល​ខាងមុខឆាប់ៗនេះ៕