(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិ បានចុះជួយខេត្តបន្ទាយមានជ័យ បានត្រួតពិនិត្យ ព្រមទាំងជំរុញការងារ សាងសង់អាគារ សាលារៀន នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ។
សាលារៀនទាំងនោះរួមមាន វិទ្យាល័យ ទឹកជោរ វិទ្យាល័យ ជប់វារី វិទ្យាល័យ ឈ្នួរមានជ័យ ដែលជាសំណង់អាគារសាលានៅក្នុងស្រុក ព្រះនេត្រព្រះ នេះជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។
ក្រៅពីការចុះត្រួតពិនិត្យនេះ ក្រុមការងារក៏បានសំណេះសំណាលជាមួយកម្មករ និងនាយកសាលា គ្រូបង្រៀនព្រមទាំង ប្រជាពលរដ្ឋ មួយចំនួនទៀតផងដែរ ។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋ បានសារុង១ ថវិកា១ម៉ឺនរៀល ហើយលើកទឹកចិត្តដល់កម្មករ ក្នុង១នាក់បានសារុង១និង ថវិកា២០,០០០រៀល ក្រៅពីនោះ នាយកសាលា បានថវិកា ក្នុង១នាក់១០០,០០០រៀល និងគ្រូក្នុង១នាក់ បានសារុង១ ផងដែរ៕