(ភ្នំពេញ)៖ ក្រោយពីមានចំណាត់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា លើបញ្ហាឡើងថ្លៃបន្ទប់ជួលរួចមក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម រួមសហការជាមួយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឯកភាពគ្នាសម្រេចរក្សាថ្លៃប្រើប្រាស់ទឹក ឲ្យស្ថិតនៅតម្លៃថេរដដែល គឺត្រឹម១,០៣០រៀល ក្នុង១ម៉ែត្រគូប ដើម្បីកុំឲ្យម្ចាស់ផ្ទះជួល យកលេសដំឡើងថ្លៃបន្ទប់ជួលរបស់ខ្លួន។
តាមសេចក្ដីប្រកាសរបស់ក្រសួងឧស្សាហកម្ម ដែលអង្គភាព Fresh News ទើបទទួលបាននៅថ្ងៃទី១៣ ខែធ្នូនេះ បានបញ្ជាក់ថា បច្ចុប្បន្នមានផ្ទះជួលចំនួន ៥,៣៤៣ខ្នង (១១៥,៦៦៨បន្ទប់) បានសហការ និងកំពុងអនុវត្តតម្លៃអនុគ្រោះដល់អ្នកជួលបន្ទប់របស់ខ្លួន ក្រោមការណែនាំរបស់ក្រសួងឧស្សាហកម្ម រដ្ឋាករទឹកស្វយ័ត និងអាជ្ញាធរមូលដ្ឋាន ហើយកក្រសួង ក៏នៅតែបន្តស្រាវជ្រាវស្រង់ស្ថិតិផ្ទះជួលផ្សេងទៀត ដើម្បីរៀបចំឲ្យមានការអនុវត្តទាំងអស់គ្នា។
សូមជម្រាថា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីដល់ម្ចាស់ផ្ទះជួលនានា សូមកុំឱ្យដំឡើងថ្លៃជួលបន្ទប់បន្ថែម ពេលឃើញកម្មករទទួលបានប្រាក់ឈ្នួលអប្បបរមាថ្មី ១៥៣ដុល្លារ នៅដើមឆ្នាំ២០១៧ ខាងមុខនេះ។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដូចខាងក្រោម៖