Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចចៅហ្វាវាំង៖ «ឱកាសខួបចម្រើនជន្មាយុ សូមបួងសួងដល់គុណបារមីទេវតាគ្រប់ព្រះអង្គប្រោសព្រះរាជទាន សិរីមង្គល មហាប្រសើរ ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត»

13-12-2016 12:36

(ភ្នំពេញ)៖ នៅក្នុងឱកាសទិវាខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦២ឆ្នាំ ឈានចូល ៦៣ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង សូមសម្តែងនូវការសរសើរដ៏ជ្រាលជ្រៅបំផុតជូន ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ច មនុស្សធម៌ដ៏ធំធេង នៅទូទាំងប្រទេសគ្រប់កាលៈទេសៈ ដើម្បីបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

នៅក្នុងលិខិតរបស់សម្តេចចៅហ្វាវាំង គង់ សំអុល បានលើកឡើងយ៉ាងដូច្នេះថា៖ «ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់ គុណបារមីទេវតាគ្រប់ព្រះអង្គ គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទានប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបនូវព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះជាលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបចម្រើនជន្មាយុ៖