(ភ្នំពេញ)៖ នៅក្នុងឱកាសទិវាខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦២ឆ្នាំ ឈានចូល ៦៣ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះហប្ញទ័យរីករាយ សូមសម្តែងនូវសេចក្តីកោតសរសើរដ៏កក់ក្តៅជាទីបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាអ្នកសេ្នហាជាតិដ៏ឧត្តុង្គឧត្តម បានបរិច្ចាគកម្លាំងកាយ-ចិត្ត និងធនធានចូលរួមក្នុងសកម្មភាពកសាងជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា។
នៅក្នុងសារលិខិតរបស់សម្តេចព្រះមហាក្សត្រី ដែលធ្វើឡើងនៅរាជធានីភ្នំពេញ មានព្រះបន្ទូលថា៖ «នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ខ្ញុំសូមប្រសិទ្ធពរជ័យមហាបវរសួស្តី សិរីមង្គលគ្រប់ប្រការ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានមហាជោគជ័យថ្មីទៀត ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»។
ខាងក្រោមនេះជាសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបចម្រើនជន្មាយុ៖