(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យសមាជិករបស់ខ្លួន ទៅបំពេញបែបបទប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់ឆ្នាំ២០១៧ តាមសេចក្ដីជូនដំណឹង របស់អង្គភាពប្រឆាំងអំពើពុករលួយស្ដីពី «កម្មវិធីប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ ឆ្នាំសម្រាប់ឆ្នាំ២០១៧ » ដែលមានរយៈពេល ៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧។
តាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីម្សិលមិញនេះ បានឲ្យដឹងថា សមាជិក សមជិកការរដ្ឋសភា ទីប្រឹក្សា ជំនួយការ ព្រមទាំងមន្រ្តី នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្នាក់ ប្រធាននាយកដ្ឋានឡើង ដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល (បុគ្គលដែលបានប្រកាស ទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនក្នុងថ្ងៃខែណាមួយ ក្នុងឆ្នាំ២០១៥) សូមបំពេញទំរង់បែបបទប្រកាស ទ្រព្យសម្បត្តិ និងបំណុល តាមរបប០២ឆ្នាំ សម្រាប់ឆ្នាំ២០១៧ តាមសេចក្ដីជូនដំណឹងរបស់ អង្គភាព ប្រឆាំងអំពើពុករលួយ មានរយៈពេល ៣១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ៕
សូមអានព័ត៌មានលម្អិតរបស់រដ្ឋសភានៅខាងក្រោម៖