Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រកម្ពុជា៖ «ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជូនពរបវរមហាប្រសើរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបចម្រើនជន្មាយុ»

13-12-2016 12:17

(ភ្នំពេញ)៖ នៅក្នុងឱកាសទិវាខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦២ឆ្នាំ ឈានចូល ៦៣ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានហប្ញទ័យរីករាយ សូមសម្តែងនូវសេចក្តីកោតសរសើរដ៏កក់ក្តៅជាទីបំផុតជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាអ្នកសេ្នហាជាតិដ៏ឆ្នើម បានខិតខំបំពេញភារកិច្ច មនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូនប្រជាជាតិ មាតុភូមិ និងប្រជាជនគ្រប់កាលៈទេសៈ នៅទូទាំងប្រទេសកម្ពុជា។

នៅក្នុងសារលិខិតរបស់ព្រះករុណា ដែលធ្វើឡើងនៅរាជធានីភ្នំពេញ មានព្រះបន្ទូលថា៖ «ក្នុងឱកាសខួបចម្រើនជន្មាយុដ៏ថ្លៃថ្លានេះ ខ្ញុំសូមចូលរួមអបអរសាទរ និងសូមជូនពរបវរមហាប្រសើរ សូមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើប្រជាជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ»

ខាងក្រោមនេះជាសារលិខិតជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបចម្រើនជន្មាយុ៖