(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញលិខិតសម្តែងការអបអរសាទរចំពោះប្រទេសកម្ពុជា ដែលបានក្លាយជាប្រធានគណៈកម្មាធិការអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ ជាតួនាទីសំខាន់។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ភាពជាប្រធានរបស់កម្ពុជាក្នុងគណៈកម្មាធិការនេះ គឺជាជោគជ័យថ្មីមួយទៀត នៃគោលនយោបាយអភិរក្ស និងលើកតម្លៃបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិ ដែលត្រូវបានលើកស្ទួយ និងអនុវត្តយ៉ាងសកម្មដោយរាជរដ្ឋាភិបាលកម្ពុជា និងក៏បង្ហាញយ៉ាងច្បាស់ផងដែរនូវតួនាទីកាន់តែសំខាន់ និងឈានមុខរបស់ខ្លួន នៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងវិស័យបេតិកភណ្ឌ និងវប្បធម៌សម្រាប់មនុស្សជាតិ។
ខាងក្រោមនេះគឺជាលិខិតអបអរសាទររបស់សម្តេចតេជោ ហ៊ុន សែន៖