(ភ្នំពេញ)៖ The Pizza Company ព្រែកលាប ជាសាខាថ្មីទី២២ ចាប់បើកជាផ្លូវការ កាលពីពេលថ្មីៗនេះ ដើម្បីបង្កើនភាពងាយស្រួល ដល់អតិថិជនមួយកម្រិត។

សាខាថ្មីនេះ មានទីតាំងស្ថិតនៅតាមដងផ្លូវជាតិលេខ៦អា ចំងាយ៣គីឡូម៉ែត្រ ពីគល់ស្ពានជ្រោយចង្វារ។

The Pizza Company សាខាព្រែកលៀប ជាភោជនីយដ្ឋាន បែបភូមិគ្រឹះថ្មីទី២ ហើយបន្ទាប់ពី The Pizza Company សាខាចោមចៅ ដែលបានបើកសម្ពោធ កាលពីខែកក្កដា ឆ្នាំ២០១៦កន្លងមក។

ដូចនឹងហាង The Pizza Company ទាំងអស់ សាខាព្រែកលៀបថ្មីនេះ ត្រូវបានរៀបចំឡើង តាមរចនាបទបែបអ៊ីតាលី ទាំងផ្នែកខាងក្នុង និងក្រៅ។

ក្នុងពេលទទួលទាន អតិថិជនអាចគយគន់ទេសភាពដ៏រស់រវើក គួបផ្សំនឹងសួនច្បារ រួមថែមទាំងទឹកធ្លាក់ យ៉ាងស្រស់ស្អាតថ្លាទៀតផង។ ចំនុចពិសេសទៀតនោះ The Pizza Company សាខាព្រែកលៀប នេះក៏មានកន្លែងសម្រាប់ កុមារលេងកំសាន្ដ និងចំណតយានយន្ដ ដ៏ធំទូលាយផងដែរ។

លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅ បានថ្លែងក្នុងពិធីសម្ពោធ The Pizza Company  ព្រែកលៀប សាខាថ្មីទី២២ ថា «នេះជាហាងដ៏ប្រណិតទី២ហើយ ដែលស្ថិតក្នុងភូមិគ្រឹះ ដ៏ទូលាយរបស់ The Pizza Company។ ទាំងទីតាំង ដែលជាច្រកចេញចូល ដ៏សំខាន់បំផុតនៃទីក្រុងភ្នំពេញ ទាំងការរចនា ការតុបតែង ទាំងនេះ ជាសេចក្តីសោមនស្ស រីករាយរបស់របស់ ក្រុមហ៊ុន EFG ក្នុងការផ្តល់ឲ្យ អតិថិជននូវសេវាកម្មល្អ អាហារ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងភាពដ៏ប្រពៃបំផុត ក្នុងការទទួលទាន Pizza ដែលប្រកបដោយរសជាតិ និងគុណភាពដាច់គេ»។

លោកបន្តថា «អ្វីដែលពិសេសនោះគឺ ក្រុមហ៊ុន EFG តែងតែខិតខំរកអ្វីដែលថ្មី ដែលធ្វើឲ្យអតិថិជន របស់យើងកាន់តែពេញចិត្ត ដូចជា មុខម្ហូបថ្មីបន្ថែមទាំង២៩មុខ កម្មវិធីពិសេសៗ ការកម្ម៉ង់អាហារតាម រយៈកម្មវិធីស្មាតហ្វូន។ បន្ថែមពីលើនេះទៀត ក្រុមហ៊ុន EFG កំពុងពង្រីកសាខាថ្មី ២ ទៀតក្នុងឆ្នាំ២០១៦នេះ ហើយបន្តបើកបន្ថែមទៀតក្នុងឆ្នាំ២០១៧»

ក្នុងឱកាសបើកសម្ពោធហាងថ្មីនេះ The Pizza Company បង្កើតកម្មវិធីពិសេសៗដូចជា៖ បង្វិលកងយក្សទទួលបានរង្វាន់ដ៏អស្ចារ្យ ការប្រគុំតន្រ្តីនិងសំដែងពីក្រុមរាំល្បីៗ ការបំភ្លឺភ្លើងដ៏ស្រស់ស្អាតនិងសកម្មភាពសប្បាយជាច្រើនទៀត។

បច្ចុប្បន្ននេះ ភោជនីយដ្ឋាន The Pizza Company មានចំនួន ២២ហាងមកហើយ ដែលគ្របដណ្តប់នៅក្នុងក្រុងភ្នំពេញ ក្រុងព្រះសីហនុ ក្រុងតាខ្មៅ ក្រុងសៀមរាប ខេត្តបាត់ដំបង ហើយនឹងបន្តទៅដល់ក្រុងប៉ោយប៉ែត នាពេលឆាប់ៗនេះ។

អ្វីដែលរឹតតែពិសេសនោះ ភោជនីយដ្ឋាន The Pizza Company នឹងពង្រីកសាខាបន្ថែមទៀតក្នុងឆ្នាំ ២០១៧ខាងមុខនេះ ដើម្បីបំពេញតម្រូវការ របស់អតិថិជន និងបង្កលក្ខណៈឲ្យកាន់តែងាយស្រួល ក្នុងការទទួលទានរសជាតិ ដ៏ពិសេសឈ្ងុយឆ្ងាញ់ ផ្សំជាមួយនឹងសេវាកម្មរហ័សទាន់ចិត្តរបស់ The Pizza Company ដោយសារតែមានសាខា កាន់តែច្រើនឡើងៗ និងនៅជិតផ្ទះរបស់អតិថិជនបំផុត៕