ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន អញ្ជើញបើកកម្មវិធីប្រកួតកីឡាតៃក្វាន់ដូ អាយធីអែហ្វ ជាលក្ខណៈអន្តរជាតិអាស៊ីអាគ្នេយ៍
12-12-2016 16:12
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាតៃក្វាន់ដូ អាយធីអែហ្វ ជាលក្ខណៈអន្តរជាតិអាស៊ីអាគ្នេយ៍ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក។
ក្នុងពិធីបើកនេះ ក៏មានការចូលរួមពី លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានកីឡាតៃតៃក្វាន់ដូ អាយធីអែហ្វ ព្រមទាំងថ្នាក់នាំ ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
សូមបញ្ជាក់ថា ការប្រកួតកីឡាតៃក្វាន់ដូ អាយធីអែហ្វ ជាលក្ខណៈអន្តរជាតិអាស៊ីអាគ្នេយ៍ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦នេះ ដែលមានប្រទេស៧ចូលរួមប្រកួត ហើយកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕