Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនព្រូដិនសល បង្ហាញពីសន្ទស្សន៍ទំនាក់ទំនង របស់ប្រជាជនកម្ពុជា តាមរយៈការស្រាវជ្រាវថ្មី

12-12-2016 15:47

(ភ្នំពេញ)៖ យោងតាមសន្ទស្សន៍ទំនាក់ទំនង ជាលើកដំបូងនៅអាស៊ី កាលពីចុងសប្ដាហ៍មុខ ក្រុមហ៊ុនព្រូដិនសលកម្ពុជា បានរៀបចំពិធី បង្ហាញពីសន្ទស្សន៍ទំនាក់ទំនង របស់ប្រជាជនកម្ពុជាតាមរយៈ ការស្រាវជ្រាវថ្មី ក្នុងការបំពេញលក្ខខណ្ឌ ទំនាក់ទំនងល្អ រវាងប្តីប្រពន្ធ និងដៃគូរបស់ពួកគាត់ច្រើនជាង ទំនាក់ទំនងផ្ទាល់ខ្លួនផ្សេងទៀត។

លោក David Nutman, CEO នៃក្រុមហ៊ុនព្រូដិនកម្ពុជា បានឲ្យដឹងថា សន្ទស្សន៍ទំនាក់ទំនងព្រូដិនសលបានផ្ដល់ នូវចំណាប់អារម្មណ៍ ថ្មីមួយ លើសុខមាលភាពនៃទំនាក់ទំនងក្នុងប្រទេសកម្ពុជា ដែលរំលេចឲ្យឃើញនូវកត្តាផ្សេងៗ រួមចំណែកដល់ការបង្កើតឲ្យមានសុភមង្គល ព្រមទាំងទាមទារឲ្យមានការយកចិត្តទុកដាក់ជាពិសេស។

សន្ទស្សន៍ទំនាក់ទំនងព្រូដិនសលឆ្នាំ២០១៦ បានធ្វើការវាយតម្លៃតាមរយៈលេខពិន្ទុ វិធីដែលប្រជាជនពេញចិត្តចំពោះ ទំនាក់ទំនងបឋម របស់ពួកគេ និងមធ្យោបាយនានាដើម្បីកែលម្អ ទំនាក់ទំនងទាំងនោះ។ ទំនាក់ទំនងបឋមដែលពោលមកនេះរួមមាន៖ ទំនាក់ទំនង ជាមួយដៃគូ កូន ក្រុមគ្រួសារ និងមិត្តភ័ក្តិ។ សន្ទស្សន៍ទំនាក់ទំនងព្រូដិនសលនៃប្រទេសកម្ពុជាមានពិន្ទុ ៧២/១០០ នេះមានន័យថា ជាមធ្យមប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា បានបំពេញលក្ខខណ្ឌនៃទំនាក់ទំនងបឋមរបស់ខ្លួន ៧២% នៃតម្រូវការទំនាក់ទំនង ដែលខ្លួនចង់បាន។

លោក David Nutman, CEO នៃក្រុមហ៊ុនព្រូដិនកម្ពុជា បានថ្លែងបន្តថា «ទំនាក់ទំនងគឺជាបេះដូងនៃអាជីវកម្ម។ យើងដឹងថា អតិថិជន ទិញសេវាកម្មរបស់យើង ដើម្បីការពារមនុស្ស និងទំនាក់ទំនង ដែលពួកគេព្រួយបារម្ភ និងយកចិត្តទុកដាក់បំផុត។ យើងក៏ដឹងផងដែរថា ទំនាក់ទំនងល្អមានសារៈសំខាន់ណាស់ចំពោះសុភមង្គល និងសុខុមាលភាពរបស់យើង។តាមរយៈសន្ទស្សន៍ ទំនាក់ទំនងព្រូដិនសល យើងចង់ជួយឲ្យប្រជាជន ក្នុងប្រទេសកម្ពុជាយល់កាន់តែច្បាស់ ពីទំនាក់ទំនងរបស់ពួកគេដែលអាច ធ្វើឲ្យពួកគេទទួលបាន លទ្ធផលកាន់តែល្អប្រសើរជាងនេះ» ។

លោក David បន្ថែមថា របកគំហើញពីការស្រាវជ្រាវថ្មីនេះ ផ្តល់ទាំងការរីករាយសាទរ និងការព្រួយបារម្ភ។ យើងរីករាយចំពោះប្រជាជន នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់តម្លៃឲ្យទំនាក់ទំនងលើកត្តាសំខាន់ផ្សេងៗ ដូចជា ភាពជាដៃគូ មិត្តភាព ការគោរព និងភាពស្មោះត្រង់។ ទោះជាយ៉ាងណាក៏ដោយ ភាពចន្លោះប្រហោងផ្សេងៗ ក៏មានវត្តមាននៅក្នុងកម្រិតនៃការពេញចិត្ត ចំពោះទំនាក់ទំនងទាំងនោះផងដែរ។ ជាក់ស្តែងតម្រូវការគ្រួសារ និងភាពមិនប្រាកដប្រជាផ្នែកហិរញ្ញវត្ថុ គឺជាមូលហេតុនៃការកើនឡើងនៃភាពតានតឹង និងសម្ពាធផ្លូវចិត្ត ។

លោក David  Nutman, CEO នៃក្រុមហ៊ុនព្រូដិន កម្ពុជា បានសន្និដ្ឋានថា «ភាគច្រើននៃរឿងរ៉ាវដែលយើងបានធ្វើនៅក្នុងជីវិត គឺកើតឡើងនៅជុំវិញក្រុមគ្រួសារ និងទទួលរងសម្ពាធពីជីវិតសម័យទំនើប ដែលពេលខ្លះអាចប៉ះពាល់ដល់គុណភាព នៃទំនាក់ទំនងរបស់យើង។ ដូច្នេះ យូរៗម្តង យើងត្រូវការផ្អាកខ្លះដើម្បីពង្រឹងទំនាក់ទំនង ដែលពិតជាមានសារសំខាន់ចំពោះយើង»៕