(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានចេញសេចក្ដីប្រកាសដាក់ផែនការការងារចំនួន ៨ចំណុចធំៗ ដល់ក្រុមអាជីវករ និងផ្នែកឯកជនពាក់ព័ន្ធនានា ក្នុងការរៀបចំសេវាកម្មរបស់ខ្លួន ក្នុងឱកាសបុណ្យសមុទ្រ រយៈពេល៣ថ្ងៃ ខាងមុខនេះ ឲ្យប្រព្រឹត្តទៅដោយរលូន និងអស្ចារ្យបំផុត។
ផែនការទាំង៨ចំណុចនោះ រួមមាន៖ ទី១.ការរៀបចំសោភ័ណភាពទូទៅ, ទី២.ការរៀបចំចំណតឲ្យបានត្រឹមត្រូវ មិនបង្កការកកស្ទះ, ទី៣.ការដាក់តាំងមុខសេវាកម្ម និងតម្លៃសេវាកម្មឲ្យបានជាក់លាក់ និងសមរម្យ, ទី៤.ការចាត់ចែងបុគ្គលិក, ទី៥.ការថែរក្សាអនាម័យសេវាកម្ម, ទី៦.ការគ្រប់គ្រងសំណល់ និងសំរាម, ទី៧.បញ្ហាបង្គន់អនាម័យ,និងទី៨.ការណែនាំបន្ថែមអំពីមធ្យោបាយដឹកជញ្ជូនភ្ញៀវទេសចរ។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៥នេះ នឹងត្រូវប្រារព្ធធ្វើឡើង នៅថ្ងៃទី២៣-២៤-២៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខ នាខេត្តព្រះសីហនុ ហើយក្រសួងទេសចរណ៍ ក៏មានសុទិដ្ឋិនិយមថា ព្រឹត្តិការណ៍បុណ្យសមុទ្រលើកនេះ នឹងមានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ចូលរួមយ៉ាងច្រើនកុះករ។
សូមអានខ្លឹមសារលម្អិត ក្នុងសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ ដូចខាងក្រោម៖