(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦នេះ បានចេញសារលិខិតអបអរសាទរដល់ពិធីបុណ្យសមុទ្រលើកទី៥ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់» ដែលនឹងrរៀបចំឡើង នៅថ្ងៃទី២៣-២៤-២៥ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ នាខេត្តព្រះសីហនុ។
ក្នុងសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព ជាមាសបៃតង រួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើត និងបង្កើនឱកាសការងារ បង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់ និងដោយប្រយោល ជំរុញការនាំចេញនៅនឹងកន្លែង ទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើនចំណូលជាតិ»។
សូមជម្រាបថា ពិធីបុណ្យសមុទ្រលើកទី៥នេះ ត្រូវបានក្រសួងទេសចរណ៍ មានសុទិដ្ឋិនិយមថា នឹងមានភ្ញៀវទេសចរជាតិ-អន្ដរជាតិ ចូលរួមយ៉ាងច្រើនកុះករ។
សូមអានសារលិខិតអបអរសាទររបស់ សម្ដេចតេជោ ហ៊ុន សែន ដូចខាងក្រោម៖