(ភ្នំពេញ)៖ Raffles Opulence បានប្រារព្វពិធីបញ្ចប់ការសិក្សា នៃការបង្ហាញម៉ូដ ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក៏ដូចជាការបង្ហាញសមត្ថភាពរបស់យុវជន ដែលមានទេពកោសល្យក្នុងប្រទេសកម្ពុជា។
ការបញ្ចប់ការសិក្សា និង ការបង្ហាញម៉ូតដ៏អស្ចារ្យ ដែលមានភាពប៉ិនប្រសប់របស់សិក្សនុសិស្សទៅលើការច្នៃម៉ូតសំលៀកបំពាក់ដ៏ពេញនិយម រួមទាំងផ្នែក Business Interior និង Multimedia។ ឆ្នាំនេះផងដែរ Opulence 2016 បានរៀបចំកម្មវិធីបញ្ចប់ការសិក្សានៅសណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦។
ការបង្ហាញវត្តមានពីសំណាក់អាណាព្យាបាល សិស្សានុសិស្ស គ្រូបង្រៀន បុក្គលិក និង អ្នកជំនាញដែលមានកិត្តិស័ព្ទល្បីៗមកពីសាលាផ្ទាល់ បានសំដែងភាពរំភើបរីករាយចំពោះសិស្សានុសិស្សនៅក្នុងកម្មវិធី ដ៏ដូចជាការជំរុញទឹកចិត្តក្នុងការបង្កើតភាពច្នៃប្រឌិតឲ្យកាន់តែប្រសើរឡើងក្នុងវិស័យច្នៃម៉ូតសំលៀកដ៏អស្ចារ្យរបស់ពួកគេ។ នេះអាចសរបញ្ជាក់ឲ្យឃើញថា ការបញ្ចប់ការសិក្សាមួយនេះ គឺបានផ្តល់ជូននូវភាពទាន់សម័យ ប្រកបដោយភាពថ្លៃថ្នូរ ហើយពួកគេអាចបង្ហាញទេពកោសល្យក្នុងការប្រកមអាជីវកម្មក្នុងប្រទេសកម្ពុជា និងទូទាំងសកលលោក៕