(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា នឹងបើកសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤០ របស់ខ្លួន រយៈពេល២ថ្ងៃ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាថ្ងៃទី១៧ និង ១៨ ខែធ្នូ ឆ្នាំ២០១៦ ខាងមុខនេះ។ នេះបើតាម ការបញ្ជាក់ពី ក្រុមអ្នកនាំពាក្យគណបក្សប្រជាជន។
សន្និបាតនេះ នឹងមានថ្នាក់ដឹកនាំ និង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនចូលរួមសរុបប្រមាណ ២០០០នាក់ ដើម្បីរៀបចំផែនការ និងសកម្មភាពសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១៧។
បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា ដែលឈ្នះនៅក្នុងការបោះឆ្នោតជាច្រើនអាណត្តិមកនេះ មានសមាជិកគណៈកម្មាធិការកណ្តាល ប្រមាណ៥៤៥រូប ដែលក្នុងនោះមានយុវជនជំនាន់ក្រោយមួយចំនួនដែរ។ សន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សកាន់អំណាច តែងធ្វើឡើងរៀងរាល់១ដង ឬ២ដង ក្នុងឆ្នាំៗ៕