(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១៣ករណី ឃាត់ខ្លួនមុខសញាជួញដូរ១៧នាក់ មុខសញ្ញាប្រើប្រាស់១០នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៤១១.៤៧ក្រាម ២កញ្ចប់ធំ និង១១០កញ្ចប់តូច។
ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តរតនគីរី បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណីឃាត់ខ្លួន៥នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តស្ទឹងត្រែង បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តប៉ៃលិន បង្រ្កាប១ករណីឃាត់ខ្លួនម្នាក់៕