(កណ្តាល)៖ បុរសម្នាក់ដោយសារតែខឹងគេ ទាញដៃចុះពីឆាកចម្រៀង ក្នុងពិធីមង្គលការ ទាញពូថៅទៅកាប់ក្បាលមន្ត្រីនគរបាល កំពុងធ្វើចរាចរណ៍ម៉ូតូ១ពូថៅ ចំកណ្តាលក្បាលរងរបួសធ្ងន់។

ហេតុការណ៍នេះកើតឡើង នៅម៉ោង៨៖យប់ ថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៦ នៅចណុចរោងការក្នុងភូមិពោង ឃុំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៉ាង ពឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរនគរបាល ប៉ុស្តិ៍សំបួរមាស និងរស់នៅភូមិ ឃុំខាងលើ ចំណែកជនដៃដល់ឈ្មោះ រៀម ហ៊ុល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបជាកសិករ រស់នៅភូមិ ឃុំជាមួយនិងជនរងគ្រោះ។

លោក សៀង សម្បត្តិ នាយប៉ុស្តិ៍សំបួរមាស បានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុលោកបានឲ្យជនរងគ្រោះ ទៅការពារនៅក្នុងពិធីមង្គលការកូនប្រជាពលរដ្ឋ ក្រោយមកស្រាប់តែឃើញជនសង្ស័យ ដើរចូលទៅក្នុងស្ថានភាពស្រវឹងជោគ រួចទៅសុំអ្នកភ្លេងច្រៀងបទ «ចែវទូកនេសាទ» លុះពេលច្រៀងមិនត្រូវបទភ្លេង ទើបបងប្អូនជីដូនមួយ ជនសង្ស័យបានទៅចាប់ដៃទាញចេញ ពីលើឆាកដោយនិយាយថា «ខូចភ្លេងគេអស់ហើយ» ពេលនោះជនសង្ស័យបានដើរចេញ ទៅបាត់ស្របពេលនោះ មានម៉ូតូកៀរក្មេង នៅខាងមុខរោងការជនរងគ្រោះ បានទៅសម្រួលចរាចរណ៍ នៅខាងមុខរោងការ បន្តិចក្រោយមកស្រាប់ឃើញ ជនសង្ស័យត្រឡប់មកវិញ ដោយដៃកាន់ពូថៅសំដៅចូលទៅ រកជនរងគ្រោះកំពុងធ្វើចរាចរណ៍មិនដឹងខ្លួន រួចកាប់១ពូថៅចំកណ្តាលក្បាល រយះ ភ្លាមៗត្រូវបានសាច់ញាតិជនរងគ្រោះ និងប្រពន្ធដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យដើម្បីជួយសង្គ្រោះ ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួន នាំយកទៅសាកសួរដោយស្ថានភាពស្រវឹងជោគជាំ។

ប្រជាពលរដ្ឋក្នុងភូមិកើតហេតុបាននិយាយថា ជនសង្ស័យមិនខឹងជនរងគ្រោះទេ គឺខឹងអ្នកភ្លេង ប៉ុន្តែដោយសារតែស្រវឹងខ្លាំងពេកបាត់បង់ស្មានរតី បែរជាទៅកាប់ជនរងគ្រោះទៅវិញ។  ប្រជាពលរដ្ឋបានបង្ហើបថា ជនសង្ស័យអតីតជាមន្ត្រីគរបាលវរៈការពារព្រំដែន ហៅថា A3 ។

ចំណែកឯជនរងគ្រោះជាមន្ត្រី នគរបាលប៉ុស្តិ៍សំបួរមាស ដែលមានវ័័យចំណាស់ជាងគេ និងមាជីវភាពលំបាកខ្លាំង ហើយស្ថានភាពជំងឺខាងមន្ទីរពេទ្យតម្រូវឲ្យស្គែនមើល ប៉ុន្តែជនរងគ្រោះ មិនមានលុយ បានត្រឹមតែលាងរបួសតែប៉ុណ្ណោះ៕