(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរខួបលើកទី៦៨ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ១៩៤៨-២០១៦ លោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជានៃរដ្ឋាភិបាលកម្ពុជា និង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានកោតសរសើរចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក) ក្នុងការខិតខំប្រឹងប្រែង ក្នុងការការពារ និងលើកស្ទួយសិទ្ធិមនុស្សនៅកម្ពុជា នេះបើតាមសេចក្តីប្រកាសព័ត៌របស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី ១០ ធ្នូ ឆ្នាំ២១០៦នេះ ។
សេចក្តីប្រកាសបានបញ្ជាក់ទៀតថា ក្នុងពិធីអបអរសាទរខួបលើកទី៦៨ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ១៩៤៨-២០១៦ ក្រោមប្រធានបទ «សិទ្ធិមនុស្ស និងការអភិវឌ្ឍ» នេះមានការចូលរូមពី លោកបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រីទទួលបន្ទុកដឹកនាំ គណៈកម្មាធិការសិទ្ធមនុស្សកម្ពុជានៃរដ្ឋាភិបាលកម្ពុជា និង ជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និង លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស តំណាងស្ថាប័ន តំណាងប្រជាពលរដ្ឋ ខណ្ឌទូទាំងរាជធានីភ្នំពេញ ជាពិសេសប្អូនៗយុវជន ប្រមាណ ៣,៧០០នាក់ទៀតផង ពិធីនេះប្រារព្ធឡើងនៅសាលសន្និសីទកោះពេជ្រ៕
សូមអានសេចក្តីប្រកាសរបស់ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ខាងក្រោមនេះ៖