(ព្រៃវែង)៖ លោកឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្របែក និងជា ប្រធានក្រុមការងារចុះ ជួយឃុំគោខ្ចក ព្រមទាំងក្រុមការងារ នាថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៦ នេះបានអញ្ជើញចុះ សួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងកំពុងជួប ការលំបាក ព្រមទាំងបាននាំយកនូវអំណោយចែកជូនដល់ប្រជាពលរដ្ឋ ចំនួន ១០គ្រួសារ នៅភូមិព្រៃគុយ ឃុំគោខ្ចក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយ ក្នុងមួយគ្រួសារទទួលបានថវិកា ១០០០០០រៀល អង្ករ៥០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
នៅក្នុងជំនួបសំណេះសំណាលនោះផងដែរ លោកក៏បានពាំនាំអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេង អំពីការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋ និងត្រូវធ្វើយ៉ាងណាខិតខំសំរួលដល់ភាពខ្វះខាត របស់បងប្អូននៅមូលដ្ឋាន ដោយយកចិត្តទុកដាក់ខ្ពស់លើជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។
បន្ទាប់ពីចុះតាមខ្នងផ្ទះរួចមក លោកឧត្តមសេនីយ៍ក៏បានចែកជូនវិទ្យុទាក់ទង់ដល់ប្រជាកាពារភូមិចំនួន១២ភូមិ ក្នុងមួយភូមិទទួលបានចំនួន០១គ្រឿង ឃុំចំនួន០២គ្រឿង ប៉ុស្តិនគរបាលរដ្ឋបាល ចំនួន០៥គ្រឿង សរុប១៩គ្រឿង៕