(កំពង់ស្ពឺ)៖ ក្មេងស្ទាវម្នាក់ បានចាប់រំលោភសេពសន្ថវ:លើនារីម្នាក់ មានសតិមិនគ្រប់លក្ខណ: រហូតបានសម្រេច ខណ:ជនរងគ្រោះដើរត្រឡប់មកពីច្រូតស្រូវវិញ។ ហេតុការណ៍ចាប់រំលោភសេពសន្ថវ:ខាងលើនេះ កើតឡើងនៅវេលាម៉ោង១៧៖០០ល្ងាច នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅត្រង់ចំណុចជ្រួកខ្វេះ ខាងលិចភូមិនរា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
លោកវរ:សេនីយ៍ទោ ឃុត សុផល អធិការនគរបាល ស្រុកសំរោងទង បានប្រាប់ថា ជនសង្ស័យឃាត់ខ្លួនបាន ឈ្មោះសែ ទិត្យ ហៅ ដុកឌឿ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិព្រៃនរា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពងើស្ពឺ។ ការឃាត់ខ្លួននេះធ្វើឡើង ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះនាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦នេះ។ លោកបន្តថា ជនរងគ្រោះក្នុងករណីរំលោភទៅលើឈ្មោះ អ.ច ភេទស្រី អាយុ ២៩ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា ។
សមត្ថកិច្ចនិយាយថា កាលពីវេលាម៉ោង១៧៖៣០នាទី ថ្ងៃទី០៩ ខែធ្នូ ឆ្នូ២០១៦ នៅចំណុចជ្រូកខ្វេះ ខាងលិចភូមិព្រៃនរា ចំងាយប្រមាណជា ៨០០ម៉ែត្រ ក្នុងខណៈពេលដែលជនរគ្រោះ មកពីច្រូតស្រូវត្រឡប់ទៅផ្ទះដល់ចំណុចខាងលើជនសង្ស័យ បានសកម្មភាពរំលោភជនរងគ្រោះរហូតបានសម្រេច។ ប្រភពដដែលបន្តថា ក្រោយពេលចាប់រំលោភបានសម្រេច ក៏មានគោយន្តអ្នកស្រុកមកទាន់ បន្ទាប់មកជនសង្ស័យក៏បានរត់គេចខ្លួនបាត់។ បន្ទាប់ពីទទួលបាននូវពាក្យបណ្តឹង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់សម្រាតខោអាវប៉ុងប៉ងរំលោភទៅលើជនរងគ្រោះពិតប្រាកដមែន ប៉ុន្តែត្រូវបានគោយន្តអ្នកស្រុកមកទាន់ទើបរត់គេចខ្លួន។បច្ចុប្បន្នសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាក់តាម និតិវិធី៕