(ភ្នំពេញ)៖ លោកជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោ កស្រី អាន ផល្លា ប្រធានសមាគនារីកម្ពុជា ដើម្បីសន្តិភាពនិ ងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ រួមនិងអភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ លោកចៅសង្កាត់-ចៅសង្កាត់រង ព្រមទាំងមន្ត្រីក្រោ មឱវាទសាលាមួយចំនួនបានសហការចុះសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋក្រីក្រជាជនចាស់ជរាចំនួន២៨គ្រួសារ ព្រមទាំងបាននាំយកនូវគ្រឿងឧបភោគបរិភោគរួមនិងថវិកា ដែលជាអំណោយរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ ន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីមកចែកជូនពួក គាត់ផងដែរក្នុងការជួយសម្រាលនូវការខ្វះខាត ផ្សេងៗតាមគ្រួសារនីមួយៗ នៅល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១ ៦ ស្ថិតក្នុងវត្តទួលសន្តិវ័ន ហៅវត្តទួលអស់លោក នាសង្កាត់គីឡូម៉ែត្រ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
នាឱកាសចុះសាកសួរសុខទុក្ខនេះដែរ លោក ជា ពិសី អភិ បាលខណ្ឌឫស្សីកែវ បានថ្លែងថា ដើម្បីជួយសម្រាលការខ្វះខាតផ្សេងៗតាមគ្រួសារក្រីក្រលំបាក ជាជនចាស់ជរា និងអ្នក កើតជម្ងឺរ៉ាំរៃ ឫមានផ្ទុកមេរោគអេដស៍ជាដើម ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌតែងតែចូលរួមចែរំលែក និងផ្ដល់ជាគ្រឿងឧបភោគបរិភោគ ក៍ដូចជាថវិកាដើម្បីទ្រទ្រង់ជីវភាព រស់របស់ប្រជាពលរដ្ឋទូទៅនេះក៏ព្រោះ តែមានការយកចិតទុកដាក់យ៉ាងខ្លាំងពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុ ន សែន ប្រធានកាកបាទក្រហមកម្ពុជា ជាពិសេសសម្ដេច ទាំង២តែងក្រើនរំលឹក ដល់មន្ត្រីក្រោមឱវាទធ្វើយ៉ាងណាត្រូវយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋក្រីក្រ គឺមិនត្រូវមើលរំ លងជាដាច់ខាត ព្រោះសុខទុក្ខរបស់ ពលរដ្ឋកម្ពុជា គឺជាសុ ខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន និងកត្តិព្រឹទ្ធិបណ្ឌិត ប៊ុ ន រ៉ានី ហ៊ុនសែន ហើយទីណាមានប្រជាពលរដ្ឋជួបទុក្ខលំ បាកទីនោះតែងតែមានវត្តមាន កាកកបាទក្រហមកម្ពុជាជានិច្ចជាកាល។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា ចំពោះគ្រឿងឧបភោគ បរិភោគនិងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវបានពាំនាំ មកចែកជូនប្រជាពលរដ្ឋ ទាំង២៨គ្រួសារនាពេលនេះ រួមមានក្នុង១គ្រួសារទទួលបាន៖អ ង្ករ៣០គីឡូក្រាម ម៊ី១កេស ត្រីខ១យួរស្មើ១០កំប៉ុង ឃីត១ មានភួយ១ សារុង១ ក្រម៉ា១ ម៊ុង១ និងថវិកា៣ម៉ឺនរៀលផ ងដែរ ដែលជាអំណោយរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។
បន្ថែមពីនេះលោកស្រី សុខ ដេម៉ា ចៅសង្កាត់រងគីឡូម៉ែត្រ លេខ៦បានចូលរួមឧបត្ថម្ភថវិកា ចំនួន២៨ម៉ឺនរៀល ព្រមទាំងមានការចូលរួមឧបត្ថម្ភគាំទ្រ ជាថវិកាពីព្រះចៅអធិការ វត្តទួលសន្តិវ័នហៅវត្តទួលចំនួន៥០ម៉ឺនរៀលផងដែរ៕