(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១៤ករណី ឃាត់ខ្លួនមុខសញាជួញដូរ១៥នាក់ មុខសញ្ញាប្រើប្រាស់១៦នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៣៨.៣៧ក្រាម និង១៤កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប២ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២​​ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប៣ករណីឃាត់​ខ្លួន​​៦នាក់, នគរបាលខេត្តកោះកុង បង្ក្រាប១ករណីឃាត់ខ្លួន៧នាក់, នគរបាលខេត្តមណ្ឌលគីរី បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្ត​​កំពត​​ បង្ក្រាប១ករណីឃាត់ខ្លួនម្នាក់, នគរបាលខេត្តឧត្ដរមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, និងនគរបាលខេត្តត្បូងឃ្មុំ បង្ក្រាប១ករណីឃាត់ខ្លួន​៤នាក់៕