សូមគោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព ! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៩ ខែធ្នូ ឆក់យកជីវិតមនុស្ស៨នាក់ និងរងរបួស២៣នាក់
10-12-2016 07:49
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន១៨លើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់៨នាក់ របួសធ្ងន់១៧នាក់ និងរបួសស្រាល៧នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន២៩គ្រឿង រួមមានម៉ូតូចំនួន២១គ្រឿង, រថយន្ដធុនតូច៤គ្រឿង និងរថយន្ដធុនធំ៣គ្រឿង, កង១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន២លើក, មិនប្រកាន់ស្ដាំ២លើក,ស្រវឹង២លើក, កត្តាយានយន្ដ១លើក, បត់គ្រោះថ្នាក់៥លើក, ប្រជែង៣លើក និងមិនគោរពសិទ្ធិ៣លើក៕