(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំទៅសហព័ន្ធកីឡាប្រដាល់ឲ្យធ្វើពិធីបដិសណ្ឋារកិច្ច និងនាំកីឡាប្រដាល់ពិភពលោក លោក ប៉ាក់ គីអាវ ជួបសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីប្រដាល់របស់កម្ពុជា ក្នុងពេលលោក ប៉ាក់ គីអាវ បំពេញទស្សនកិច្ចនៅកម្ពុជាជាមួយប្រធានាធិបតីហ្វីលីពីន នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។
ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលជួបសំណេះសំណាល និងប្រគល់រង្វាន់ជូនម្ចាស់មេដាយមាសបេតង់ពិភពលោក លោក សុខ ចាន់មាន នៅវិមានសន្តិភាព នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា កីឡាករប្រដាល់ពិភពលោកដ៏ល្បាញល្បីរបស់ហ្វីលីពិន គឺលោក ប៉ាក់ គីអាវ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ នឹងអមដំណើរប្រធានាធិបតីហ្វីលីពីន លោក ឌុយ ឌែតេ មកបំពេញទស្សនកិច្ចនៅកម្ពុជា៕
សូមស្តាប់ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖