(ភ្នំពេញ)៖ រហូតដល់ម៉ោង០៧៖០០ យប់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ អគ្គិភ័យដែលឆាបឆេះផ្ទះប្រជាពលរដ្ឋ នៅបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យនោះ បានរលត់ទាំងស្រុងហើយ បន្ទាប់ពីឆេះអស់ប្រមាណ៥០%។ នេះបើតាមការអះអាង របស់សមត្ថកិច្ចនៅកន្លែងកើតហេតុ។
ការរលត់នេះ បានធ្វើឡើងបន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច បានទៅដល់កន្លែងកើតហេតុ និងបាញ់ពន្លត់។ ប៉ុន្តែទោះជាយ៉ាងណា សមត្ថកិច្ចមិនទាន់ហ៊ានអះអាងអំពីទំហំនៃការខូចខាត និង មូលហេតុ នៃអគ្គិភ័យនេះ នៅឡើយទេ។
សម្រាប់គ្រោះអគ្គិភ័យខាងលើនេះ អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ក៏បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង សហការជាមួយរថយន្តរបស់សាលាខណ្ឌមួយគ្រឿងផងដែរ៕