(ភ្នំពេញ)៖ អង្គការសមាគមអភិរក្ស សត្វព្រៃនៅកម្ពុជា (WCS) បានចេញសេចក្តីប្រកាសមួយ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយសម្តែងការព្រួយបារម្ភ អំពីផលប៉ះពាល់ដល់ជីវិតសត្វខ្សឹប ដែលបណ្តាលមកពីការសាងសង់ខ្សែបញ្ជូនអគ្គិសនី នៅជាប់តំបន់ ការពារទេសភាពទំនាប នៅភាគខាងជើងទន្លេសាប នៅឆ្នាំ២០១៧។
សត្វខ្សឹប ជាសត្វស្លាបប្រភេទធំ ត្រូវបានគេចាត់ទុកថាជាសត្វកម្រ និងងាយផុតពូជនៅលើពិភពលោក។ តាមសេចក្តីប្រកាសរបស់ WCS បានឱ្យដឹងថា នៅក្នុងបញ្ជីក្រហមរបស់ អង្គការ IUCN គឺសត្វនេះ មានតែចំនួនជាង៨០០ក្បាលប៉ុណ្ណោះ នៅលើពិភពលោក។ ក្នុងនោះមានប្រមាណ៤៣២ក្បាល កំពុងរស់នៅប្រទេសកម្ពុជា។
បើតាមការអះអាងរបស់ WCS គឺតំបន់ដែលសាងសង់ខ្សែបញ្ជូនអគ្គិសនីនៅជាប់តំបន់ការពារទេសភាពទំនាប នៅភាគខាងជើង ទន្លេសាបនោះ គឺជាតំបន់ដែលសត្វខ្សឹបហើរឆ្លងកាត់ ដែលអាចបង្កការគ្រោះថ្នាក់ដល់សត្វកម្រនេះ។
អង្គការសង្គមស៊ីវិល និងអ្នកជំនាញ ក៏បានផ្តល់អនុសាសន៍ ដល់ភាគីពាក់ព័ន្ធចំពោះករណីសាងសង់ខ្សែបញ្ជូនអគ្គិសនីថា មធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតមួយ ដើម្បីការពារ ឬកាត់បន្ថយឱកាសដែលសត្វខ្សឹបអាចស្លាប់ ដោយសារការហោះទៅបុក នឹងខ្សែបញ្ជូន អគ្គិសីននេះ គឺសាងសង់ខ្សែបញ្ជូនអគ្គិសនីវាងកន្លែង ដែលសត្វខ្សឹបធ្វើបម្លាស់ទីដើម្បីពងកូន៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ WCS៖