Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តារាចម្រៀង និងក្រុមការងារផលិតកម្មសាន់ដេ ៦រូប ដែលមានស្នាដៃចូលរួមសម្តែងស័គ្រ្មចិត្តក្នុងទិវាប្រឆាំងអំពើពុករលួយ ទទួលបានគ្រឿងឥស្សរិយយស​ ពីអង្គភាពប្រឆាំងអំពើពុករលួយ

09-12-2016 10:14

(ភ្នំពេញ)៖ តារាចម្រៀង និងក្រុមការងារផលិតកម្មសាន់ដេ៦រូប ដែលមានស្នាដៃចូលរួមសម្តែងស័គ្រ្មចិត្ត ក្នុងទិវាប្រឆាំង អំពើពុករលួយ នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦នេះ ទទួលបានគ្រឿងឥស្សរិយយស​ ពីអង្គភាពប្រឆាំងអំពើពុករលួយ។

តារាចម្រៀង និងក្រុមការងារផលិតកម្មសាន់ដេ៦រូប រួមមាន កញ្ញា យិន ស្រីនាថ (ហៅអ៉ីវ៉ា) ជាតារាចម្រៀង ទទួលបាន មេដាយ មុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំណែកតារាចម្រៀង និងក្រុមការងារ៥រូបទៀត ទទួលបានមេដាយ មុនីសារាភ័ណ្ឌថ្នាក់ អស្សឫទ្ធិ រួមមាន លោក ឡាយ សុកចំរើន អ្នកគ្រប់គ្រងការផលិត លោក ខេមរៈ សិរីមន្ត តារាចម្រៀង កញ្ញា សុខ ពិសី តារាចម្រៀង លោក ឆាយ ចាន់ឆោម (ហៅលោក ឆាយវីរៈ យុទ្ធ)តារាចម្រៀង និង លោក ខាន់ មករា (ខាន់ ជេម)។

ពិធីប្រគល់គ្រឿងឥស្សរិយយស​នៅថ្ងៃនេះ មានការចូលរួមពី លោក ខៀវ កញារីទ្ធិ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំពាក់ព័ន្ធមួយចំនួនទៀត រួមនឹងតារាសម្តែង និងតារាចម្រៀងផលិតកម្មសាន់ដៃជាច្រើននាក់ទៀតចូលរួមផងដែរ៕