Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នៅព្រឹកនេះ! ប្រកាសផ្លាស់ប្តូរអភិបាលខណ្ឌដូនពេញ, លោក គួច ចំរើន ទៅជាអគ្គនាយករងរដ្ឋបាល ជំនួសដោយលោក សុខ ពេញវុធ

09-12-2016 08:49

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ ពិធីផ្លាស់ប្តូរអភិបាលខណ្ឌដូនពេញ ត្រូវបានធ្វើឡើងជាផ្លូវការ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀត។

យោងតាមអនុក្រឹត្យរបស់នាយករដ្ឋមន្រ្តី សម្តេចតេជោ ហ៊ុន សែន បានសម្រេចថា លោក គួច ចំរើន ដែលជាអភិបាលខណ្ឌចាស់ ត្រូវបានតែងតាំងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ហើយជំនួសដោយលោក សុខ ពេញវុធ ដែលជាអភិបាលរង។

ជាមួយគ្នានេះ ក៏មានប្រកាសផ្លាស់ប្តូរនាយករដ្ឋបាលសាលាខណ្ឌដូនពេញផងដែរ ដោយលោក អ៊ុក សាកល នាយករដ្ឋបាល ត្រូវបានតែងតាំងជាអភិបាលរងខណ្ឌ ជំនួសដោយលោក ចាន់ បណ្ឌិត ដែលជានាយករងរដ្ឋបាល៕