(ភ្នំពេញ)៖ របាយការណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ គិតត្រឹមម៉ោង១៦រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បានបង្ក្រាបបទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់១០ករណី ឃាត់ខ្លួនមុខសញាជួញដូរ១២នាក់  មុខសញ្ញាប្រើប្រាស់១៧នាក់ ដកហូតថ្នាំមេតំហ្វេតាមីន (ice) ៦.៩៨ក្រាម ១កញ្ចប់ធំ និង១៥កញ្ចប់តូច។

ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំគ្រឿងញៀន បង្ក្រាប១ករណីឃាត់ខ្លួន៣នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួម្នាក់, នគរបាលខេត្តប៉ៃលិន បង្ក្រាប២ករណីឃាត់ខ្លួន៣នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប២ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តរតនគីរី បង្ក្រាប១ករណីឃាត់ខ្លួន៤នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណីឃាត់ខ្លួន៧នាក់, នគរបាលខេត្តកំពត់​​ បង្ក្រាប១ករណីឃាត់ខ្លួន៥នាក់ និងនគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប១ករណីឃាត់​​ខ្លួន៤នាក់៕