Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! គ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី៨ ខែធ្នូ ឆក់យកជីវិតមនុស្ស២នាក់ និង​របួស១៣នាក់

09-12-2016 07:08

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួនលើក (យប់៤លើក) បណ្តាលឲ្យមនុស្សស្លាប់២នាក់ របួសធ្ងន់៦នាក់ និងរបួសស្រាល៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍៨លើកនេះ បណ្តាលឲ្យខូចខាតយានយន្ដ សរុបចំនួន១០គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្ដធុនតូច២គ្រឿង និងអ្នកថ្មើជើង២នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ​ល្មើសល្បឿន៣លើក, មិនគោរពសិទ្ធិ៣លើក៕