(ភ្នំពេញ)៖ ក្រុមយុវជនសង្ស័យដែលតែងតែចូលចិតសេព គ្រឿងញៀន ត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប-ខណ្ឌ ជ្រោយចង្វារ ក្របួចជាប់ជាបន្តបន្ទាប់ ចំនួន៧នាក់ទៀតហើយដកហូតបានថ្នាំញៀន៣កញ្ចប់ និងម៉ូតូ៣គ្រឿងបន្ទាប់ពីទិញគ្រឿងញៀនដើម្បីយកទៅជក់រួមគ្នា ។
លោក ឯក សេរីវុធ អធិការរងខណ្ឌជ្រោយចង្វារ បានបញ្ជាក់ ថា ការឃាត់ខ្លួនជនញៀនថ្នាំទាំង៧នាក់នេះ បានធ្វើឡើង នៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្ដោយផ្លូវ ជាតិលេខ៦A ក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បន្ទាប់ពីបក្ខពួកក្រុមជនសង្ស័យទាំងនេះ ជិះម៉ូ តូមកពីទិញគ្រឿងញៀនដោយពុំទាន់ទាំងបានដល់គោលដៅជក់ផង ស្រាប់តែត្រូវកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកលៀប ខណ្ឌជ្រោយចង្វារ ដែលដាក់គោលដៅត្រួតពិនិត្យលើបទល្មើ សផ្សេងៗក្នុងមូលដ្ឋានបានបង្ក្រាបទាន់ពេលវេលា។
លោកឯក សេរីវុធ បានបញ្ជាក់ទៀតថា ជនត្រូវឃាត់ខ្លួនទី១ -ឈ្មោះចាន់ សេរី អាយុ២១ឆ្នាំ ទី២-ឈ្មោះស៊ុន ជាតា អា យុ២៥ឆ្នាំ ទី៣-ឈ្មោះគេង ម៉េងហួ អាយុ២៥ឆ្នាំ ជនសង្ស័ យទាំង៣នាក់ មានមុខរបរជាជាងពិដានដូចគ្នា និងស្នាក់នៅ ឃុំរំចង់ ស្រុក ពារាំង ខេត្តព្រៃវែង ទី៤-ឈ្មោះបាន សុយ័ន្ន អាយុ៣០ឆ្នាំ មុខរបរកាប់គោ ទី៥-ឈ្មោះធី លីម អាយុ១៧ ឆ្នាំ មុខរបរនៅផ្ទះ ទី៦-ឈ្មោះផល រដ្ឋា អាយុ១៨ឆ្នាំ មុរបរត់ ម៉ូតូ ទី៧-ឈ្មោះឆុន រ៉ាឈីត អាយុ១៦ឆ្នាំ មុខរបរជាសិស្ស ជនសង្ស័យទាំង៤នាក់ ស្នាក់នៅ ភូមិដើមគរនិងភូមិគៀន ឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេ ញ ។
ក្រោយឃាត់ខ្លួនក្រុយុវជនញៀនថ្នាំ ទាំង៧នាក់ កម្លាំងស មត្ថកិច្ចបានដកហូតវត្ថុតាងដូចជា៖ក្រាមសថ្លាជាថ្នាំញៀន៣កញ្ចប់តូចនិងម៉ូតូចំនួន៣គ្រឿងទី១-ម៉ាកហុងដា សង់ឌ្រីម សេ១ ២៥ ពណ៍ខ្មៅ ពាក់ស្លាកលេខព្រៃវែង ១D-៤៨៥៨ ទី២-ម៉ាកហុងដាគុប៩០ ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំ ពេញ ១D-១៧៤៤ ទី៣-ម៉ាកស៊ុយស៊ូគីស្មាស ពណ៍ខ្មៅ ពាក់ស្លាកលេខសៀមរាប ២F-៧៤៣៩ ។
សូមបញ្ជាក់ថា យុវជនញៀនថ្នាំទាំង៧នាក់រួមជាមួយវត្ថុតាង ត្រូវបញ្ជូនមកសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយ ចង្វារ ដើម្បីអនុវត្តន៍និតិវិធី ៕