(ភ្នំពេញ)៖ ក្រោយពីមានការផ្ដល់អនុសាសន៍ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា រួចមកតំណាងក្រុមសិល្បតន្ត្រីជនពិការ ទូទាំងប្រទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយសម្រេចយល់ព្រមអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ដែលតម្រូវឲ្យក្រុមជនពិការ បង្រួមក្រុមរបស់ខ្លួនមកនៅត្រឹម៥ក្រុម ដើម្បីងាយស្រួលធ្វើការរួមគ្នា។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមខាងលើ បានបញ្ជាក់នូវចំណុចសំខាន់ ៦ចំណុច ក្នុងនោះក្រុមជនពិការបានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់ខ្ពស់ ពីជីវភាពរស់នៅរបស់ក្រុមជនពិការទូទាំងប្រទេសកម្ពុជា ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ ក៏ដូចជាការខិតខំការពារសិទ្ធិសេរីភាព និងការគិតគូពីសុខទុក្ខរបស់ពួកគាត់ពីសំណាក់លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការផងដែរ។
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍រួមរបស់តំណាងក្រុមជនពិការទូទាំងប្រទេសកម្ពុជា៖