(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសារាចរណ៍ណែនាំថា ក្រសួងមិនអនុញ្ញាតឲ្យប្រើប្រាស់ ការព្យួរសេរ៉ូមជិះម៉ូតូឌុបតាមផ្លូវសាធារណៈ នោះឡើយ ដើម្បីពង្រឹងការប្រតិបត្តិ និងជៀសវាងទង្វើមិនប្រក្រតីខុសឆ្គងនានា ដែលបង្កជាគ្រោះថ្នាក់ណាមួយ។
ក្នុងសារាចរណ៍ ដែលចេញនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ ខាងលើ ក្រសួងសុខាភិបាលបានដាក់ចេញអនុសាសន៍ណែនាំចំនួន ៤ចំណុច ដល់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ដើម្បីយកទៅអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមក្រមសីលធម៌។
សូមអានខ្លឹមសារលម្អិត ក្នុងសារាចរណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖