(ភ្នំពេញ)៖ ដីឡូត៍វីឡា ដែលមានទីតាំងកៀកកណ្តាលរាជធានីភ្នំពេញ ជាតំបន់ដែលមានទីតាំងល្អ ខ្យល់អាកាសបរិសុទ្ឋ និងមានតម្លៃសមរម្យ បានចាប់ផ្តើមប្រកាសលក់ ជាផ្លូវការហើយ ។

លោកឧកញ៉ា ជា លាងហុង អគ្គនាយកក្រុមហ៊ុន KH Niron បានថ្លែងឲ្យដឹងថា ក្រុមហ៊ុនរបស់លោកបានបោះទុន២លានដុល្លារ ដើម្បីវិនិយោគលើគម្រោងនេះ ដោយសារមើលឃើញទីផ្សារដីធ្លី មានដំណើរការល្អ ហេតុនេះ ទើបលោកបានសម្រេចចិត្ត ពុះដីឡូត៍លក់ ក្នុងទំហំដីជាង៤ហិកតា ដើម្បីផ្តល់ជូន អតិថិជន ដែលត្រូវការដី សម្រាប់សាងសង់វីឡាលំហែរកាយ ដែលមានទីតាំងនៅក្នុងទីក្រុងភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេ១ ក្នុងភូមិព្រៃជើងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

លោកបន្តថា «ស្ថានភាពដីឡូត៍នេះ មានភាពសមស្របបំផុត សម្រាប់ ការសាងសង់វីឡាលំហែរកាយ ព្រោះទីតាំងដីនេះមានអាកាសធាតុអំណោយផល ជាដីមានជីជាតិ ដែលអាចដាំដំណាំលូតលាស់ល្អគ្រប់ប្រភេទ ក្រៅពីលក់ដីឡូត៍ក្រុមហ៊ុនរបស់ខ្ញុំ ក៏ផ្តល់ជូននូវសេវាសាងសង់ផ្ទះវីឡាជូនម្ចាស់ដី ដែលមានម៉ូតច្រើនសម្រាប់អតិថិជនជ្រើសរើសផងដែរ»

ដីឡូត៍ក្នុងគម្រោងនេះ មានការបែងចែកជាទំហំឡូត៍ខុសៗគ្នា ដែលមានតម្លៃចន្លោះ ពី១៣០ ទៅ១៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដែលអតិថិជន អាចធ្វើការបង់រំលោះ ជាមួយក្រុមហ៊ុនបាន តាមរយៈការពិភាក្សាផ្ទាល់ និងលក្ខខ័ណ្ឌនៃការព្រមព្រៀងគ្នា រវាងអតិថិជន និងក្រុមហ៊ុន។

ដីឡូត៍ក្នុងគម្រោងនេះ មានទំហំខុសៗគ្នា ដូចជាទំហំ១០ គុណនឹង៣០ម៉ែត្រ ទំហំ២០គុណនឹង៣០ម៉ែត្រ ទំហំ៣០គុណ៥០ម៉ែត្រ និងទំហំ ៤០គុណនឹង៦០ម៉ែត្រការ៉េ។

លោកឧកញ៉ាបន្តថា អតិថិជន ដែលទិញដីឡូត៍នេះ ក៏ទទួលបានប្លង់រឹង សម្រាប់កាន់កាប់អចលនទ្រព្យរបស់ខ្លួន ដោយក្រុមហ៊ុន ជាអ្នករត់ការ ជូនអតិថិជន បានតាមសេចក្តីត្រូវការផងដែរ ដោយសារមើលឃើញទីតាំងនេះល្អ និងជាតំបន់ដែលមានប្រជាពលរដ្ឋ ដែលមានភាពស៊ីវិល័យរស់នៅច្រើន លោកក៏បានទុកដីមួយឡូត៍ទំហំជាង១ហិកតា សម្រាប់សាងសង់វីឡារស់នៅខ្លួនឯង ក្នុងទីតាំងខាងលើនៅពេលអនាគតផងដែរ។

ព័ត៌មានលម្អិត អតិថិជនអាចទាក់ទងទិញដីឡូត៍នេះ តាមរបៀបណា អតិថិជនអាចទាក់ទងតាមរយៈលេខទូរស័ព្ទ៖ ០៧៦ ៨៨៨ ៨៨ ៦៦ និង០២៣ ៩៧៨ ៩៩៩៕